បុណ្យ​ភ្ជុំ​បិណ្យៈ​

​បុណ្យ​ភ្ជុំបិណ្យ​គឺជា​បុណ្យ​ប្រពៃណី​សំរាប់​រំលឹក និង​ដឹង​គុណ​ដល់​ព្រលឹង​អ្នក​ដែល​
​បាន​ស្លាប់​ទៅហើយ​ដែល​គេ​ប្រារឰឡើង​នៅ​ថ្ងៃទី​១៥(​នៃ​បិណ្ឌ​ទាំង​១៥​ថ្ងៃ​)​នៅ​ខែ​ទី​១០
​នៃ​ប្រតិទិន​ខ្មែរ​ដែល​គេ​ហៅថា ខែ​ភទ្របទ​។ ថ្ងៃ​នៃ​ពិធី បុណ្យ​នេះ​នា​ឆ្នាំ​២០១០ គឺ​៧, ៨, និង​ទី​៩​។​តាមពិត​ទៅ​ថ្ងៃ​ទី​១៥​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​បាន​គេ​ហៅថា​ ថ្ងៃ​កាន់បិណ្ឌ​ដែល​
​មានន័យ​ថា​ការធ្វើ​អំណោយ​។ ពាក្យ​ថា​បិណ្ឌ​តាមន័យ​នេះ សំដៅលើ​បណ្ដុំ​នៃ​បាយ ដែល​ត្រូវ​បាន​ផ្ដល់ទៅឱ្យ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅហើយ​។​ក្នុងកំឡុងពេល​១៤​ ថ្ងៃ​ដំបូង​
​ពុទ្ធសាសនិកជន​ទាំងឡាយ​នាំគ្នា​ទៅ​ វត្ដ​ប្រគេន​ចង្ហាន់​ចំពោះ​ព្រះសង្ឃ​ដោយ​សង្ឃឹមថា​ការផ្ដល់​ឱ្យ​នេះ​នឹង​បាន ​ទៅដល់​វិញ្ញាណក្ខ័ន្ធ ដូនតា​និង​ក្រុមគ្រួសារ​របស់​ពួកគេ​តាម​រយៈធ៌ម​
​អម​ទេសនា​របស់​ព្រះសង្ឃ​។ 
​អ្នកមាន និង​អ្នកក្រៈ​
​ សព្វថ្ងៃ​នេះ​បាយបិណ្ឌ​គេ​ធ្វើឡើង​ជា​លក្ខណៈ​បាយដំណើប​ដែល​ធ្វើ​ដោយ​លាយ​ ជាមួយ​ដូង និង​ល្ង​រួមផ្សំ​ជាមួយ​គ្រឿង​ដទៃទៀត​ដែល​មាន​ភាពខុសគ្នា​ទៅ​តាម​តំបន់​នី​ មួយៗ​។ ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​គឺជា​ថ្ងៃ​ដែល​សំខាន់​ជាងគេ  សំរាប់​ពុទ្ធសាសនិកជន​ទាំងអស់​។ នៅ​ថ្ងៃ​នេះ​គ្រប់​វត្ដ​អារាម​ទាំងអស់​ទទួលបាន​នូវ​បាយបិណ្ឌ​យ៉ាងច្រើន​ពី​ ប្រជាជន​សំរាប់​
​ឧទ្ទិស​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​របស់គេ​។ គេ​មាន​ជំនឿ​ថា​បើ​កូនចៅ​មិនបាន​ធ្វើ​
​ចង្ហាន់​ទៅ​វត្ដ​ក្នុង​ថ្ងៃ​នោះ​ទេ​នោះ​ព្រលឹង​របស់​ដូនតា​គេ​នឹង​ជេរ​ដាក់​បណ្ដាសា​និង​តាម​លង​
​ពួកគេ​មិន​ឱ្យ​មាន​សេចក្ដីសុខ​នៅពេល​ខាងមុខ​។ 
​ នៅពេល​ព្រលឹម​នា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​អ្នកទេសចរ​ ទាំងឡាយ​អាច​រីករាយ​នឹង​ក្រុម​ហ្វូងមនុស្ស​ដ៏​កុះករ​នៅតាម​វត្ដ​អារាម​និង​ អាច​ថតរូប​នៃ​ប្រជាជន​ក្នុង​តំបន់​នី​
​មួយៗ​ដែល​មាន​លក្ខណៗ​បែប​ប្រពៃណី​។​ ជា​ពិសេស​នារីៗ​នាំគ្នា​ស្លៀកពាក់​តាមបែប​ប្រពៃណី​ដោយ​មាន​សំពត់​ដែល​ធ្វើ​ ពី​សូត្រ អាវ​ប៉ាក់ និង​កន្សែង​ពានា ហើយ​ពួកគេ​នាំគ្នា​អុជ​ទៀន និង​ធូប​ផងដែរ​។ 
​ នំអន្សម​និង​នំ​គម​(​ដែល​រុំ​ដោយ​ស្លឹកចេក​)​ត្រូវបាន​គេ​នាំគ្នា​យក​ទៅ​ វត្ដ​ដើម្បី​យក​ចែក​គ្នា​ញ៉ាំ​នៅឯ​វត្ដ​។ ជាមួយគ្នានេះ នំអន្សម​ត្រូវបាន​គេ​ធ្វើឡើង​មាន​រាង​ស្រដៀង​បំពង់​ជា​
​លក្ខណៈ​បាយដំណើប​ដែល​ផ្សំ​ដោយ​ដាក់ សាច់ជ្រូក​អំបិល និង​គ្រឿងផ្សំ​ដទៃ​ទៀត​ជា​
​ច្រើន​។ នំគម​មាន​រាង​ស្រួច​ស្រដៀង​ពីរ៉ាមីត ដែល​ធ្វើ​ពី​ម្សៅ​អង្ករ​ដោយ​លាយ​ជាមួយ​ដូង និង​ស្ករត្នោត​។​លើសពី​នេះ​គេ​ក៏​នាំគ្នា​ប្រគេន​បច្ច័យ​9​លុយ​ប​ចំពោះ​ ព្រះសង្ឃ​សំរាប់​ការសាងសង់​វិហារ​ក្នុង​វត្ដ​អារាម​និង គំរោង​អភិវឌ្ឍ​ន៏​ក្នុង​សហគម​ន៏​ផ្សេងៗ​ដូចជា​ការសាងសង់​
​ស្ពាន សាលារៀន ដាំ​ដើមឈើ និង​មួយចំនួន​តូច​ឱ្យ​ទៅ​អ្នកសុំទាន​។ ប្រជាជន​ខ្មែរ​មានជំនឿថា​នំគម​និង​អន្សម​ថា​ជា​របស់​មិន​អាច​ខ្វះ​បាន​រឺ​ជា ​របស់​គូ​នឹង​គ្នា​ដែល​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​ការដោះដូរ​នំ​ទាំងពីរ​នេះ ​។​តាមរយះ​នេះ​អ្នកទេសចរណ៏​អាច​នាំគ្នា​ទៅ​លេង​ក្នុងវ​ត្ដ​អារាម​នា​ពេល​ ពិធីបុណ្យ​ភ្ជុំបិណ្យ​ដែល​នឹង​ទទួល​ការស្វាគមន៏​ពី​ប្រជាជ​ន​​។









Categoria

RHM (88) SD (73) M (54) Town (39) BM (26) Collection (24) Others (23) Rock (20) Classic (12) KH (10) SK (4) CP (3) SDR (3) TM (3) SVD (2) TV (2) B2V (1) Ganesh (1) Jazz (1) Preah Chan (1) Visnu (1)

Follow @khmp3


Today is :
free counters